សមាគមចលនាយុវជន ១៥៧ ជិះកង់រៃអង្គាសប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសាទរខួប១១ឆ្នាំ

(ភ្នំពេញ)៖ សមាគមចលនាយុវជនកម្ពុជា(ក១៥៧) ប្រមាណជាងបីរយនាក់នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ ជិះកង់ដើម្បីប្រមូលមូលនិធិកជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា និងអបអរសាទរខួប១១ឆ្នាំ នៃការបង្កើតក្រុមមនុស្សធម៌មួយនេះផងដែរ។

កម្មវិធីជិះកងរបស់សមាគមចលនាយុវជនកម្ពុជាដើម្បីប្រារព្ធខួបអនុស្សាវរីយ៍១១ឆ្នាំ នៃការបង្កើត សមាគមចលនាយុវជនកម្ពុជា (១៥ កក្កដា ២០០៨ – ១៥ កក្កដា ២០១៩) នេះដឹកនាំដោយលោក ម៉ឹង ពន្លក ជាប្រធានក្រុម១៥៧ និងមានការចូលរួមពីលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន។


សកម្មភាពនេះក៏ជាការបង្ហាញនូវសាមគ្គីភាពគ្នារបស់ក្រុមក្នុងគោលបំណងតែមួយគឺជួយសង្គមនិងប្រទេសជាតិរួមគ្នា៕ (ដោយ ៖ កុសល)