សម្តេចតេជោនាយករដ្ឋមន្ត្រី៖ ឥឡូវនេះកម្មវិធីគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះ បាននិងកំពុងអនុវត្ត ដោយមានបីផ្នែក (Video Inside)

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ — ស្រីមានផ្ទៃពោះ និងស្រ្តីមានកូនអាយុក្រោម២ឆ្នាំ ត្រូវបានទទួលបានការគាំពារសង្គមជាបីផ្នែក គឺផ្នែកទីមួយដំណាក់កាលមានគត៌ ទទួលបានការគាំពារម្តង ដំណាក់កាលទី២ ការឆ្លងទន្លេ និងដំណាក់កាលទី៣ ការថែទាំទារកអាយុក្រោម២ឆ្នាំ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍នៅក្នុងពិធីផ្ទេសាលាពិការភ្នែក និងគថ្លង់នៃអង្គការគ្រួសារថ្មី ឲ្យទៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នេះថាឥឡូវនេះកម្មវិធីគាំពារសង្គមទៅលើបញ្ហាស្ត្រីមានផ្ទៃពោះ បាននិងកំពុងអនុវត្តហើយ ដែលក្នុងរយៈពេលតែមួយខែទេ គិតមកដល់ថ្ងៃទី៣០ ខែមិថុនាម្សិលមិញ ស្ត្រីដែលមកពិនិត្យផ្ទៃពោះ ឆ្លងទន្លេ និងអ្នកមានកូនក្រោមអាយុ២ឆ្នាំ មាន ១៨.៧២៥ករណី ។

សម្តេចតេជោ មានប្រសាសន៍ទៀតថា យើងមានការឧបត្ថម្ភចែកជា ៣ផ្នែក ដោយផ្នែកទី១ អ្នកដែលមានផ្ទៃពោះទៅពិនិត្យ៤ដង ដោយពិនិត្យម្តងទទួលបានប្រាក់ ដែលពីមុនទៅពិនិត្យគេទារលុយ ឥឡូវទៅពិនិត្យហើយគេឲ្យលុយមកវិញ ដើម្បីធានាថាសុខភាពរបស់កុមារ ដែលជាផ្នែកមួយ នៃអាហារូបត្ថម្ភមុនពេលសម្រាល ដល់ថ្ងៃសម្រាលយើងឧបត្ថម្ភម្តងទៀត និងបន្ទាប់ពីសម្រាលរួចហើយ យើងត្រូវឧបត្ថម្ភ ៨ដងទៀត។ អីចឹងខ្ញុំគិតថាចំនួនអ្នកដែលបានកើតឡើងហើយមានបញ្ញាខ្សោយ ឬមានកាយសម្បទាមិនគ្រប់គ្រាន់ នឹងអាចកាត់បន្ថយតាមរយៈនយោបាយគាំពារសង្គមនេះ ៕

https://youtu.be/lIBej9Jw4DA