សមាជិកគណៈកម្មាធិការ ស.ស.យ.ក ស្រុកស្រែអំបិលចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សារបស់វត្តអង្គរភ្នំខ្លុង ជូនដល់វត្តចំនួន២១វត្ត

(កោះកុង)៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លោក ទួន ម៉េង សមាជិកគណៈកម្មាធិការ ស.ស.យ.ក ស្រុកស្រែអំបិល បានដឹកនាំយុវជន ស.ស.យ.ក ស្រុក ចំនួន ០៧រូប ស្រី ០៦រូប បានចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សារបស់វត្តអង្គរភ្នំខ្លុង ជូនដល់វត្តចំនួន២១វត្ត នៅក្នុងស្រុកស្រែអំបិល និងបានប្រគេនបច្ច័យរបស់សមាជិក ស.ស.យ.ក ស្រុក ចំនួន ៣៥០,០០០រៀល ជូនដល់ព្រះចៅអធិការវត្តអង្គរភ្នំខ្លុង ព្រមទាំងជួយចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាភ្នំខ្លុង សរុបចំនួន ៤៥៦រូប ស្រី ២០១ រូប ។ ដោយ៖សហការីខេត្តកោះកុង