សកម្មភាពចុះជួយរបស់ក្រុមការងារ សសយក ខេត្តស្វាយរៀង

ស្វាយរៀង៖ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ គណៈកម្មាធិការ សសយក ស្រុកស្វាយជ្រំ តំណាង ឯកឧត្តម ហង្ស វិចិត្រ ប្រធានក្រុមការងារ សសយក ចុះជួយស្រុកស្វាយជ្រំ
ដែលមានការចូលរួមពីយុវជនចំនួន 17នាក់ បានចូលរួមការងារសង្គម ចំនួន២លើក៖

1- បាននាំយកកង់ 1គ្រឿង និងសម្ភារៈសិក្សា ផ្តល់សិស្សពូកែ រៀននៅវិទ្យាល័យពោធិ៍ធំ មានជីវភាពក្រីក្រខ្វះខាតក្នុងគ្រួសារ និងមានបងស្រីជាជនពិកាផង រស់នៅភូមិកណ្ដាល ឃុំគ្រួស
ជាអំណោយរបស់ សសយក ស្រុក និងសប្បុរសជន

2- បានសាងសង់ និងប្រគល់ផ្ទះ 1ខ្នង សង់ពីកូនឈើ ដំបូល និងជញ្ជាំង សង្ក័សី ទំហំ 3.5*4.3 ម៉ែត្រ ជូនលោកយាយ លាវ នៅភូមិភ្លោះ ឃុំគ្រួស
ជាអំណោយ
– ឯកឧត្តម ហ៊ុន ជា
– ឯកឧត្តម ហង្ស វិចិត្រ
– ឯកឧត្តម តូច ប៉ូលីវ៉ា
– ឯកឧត្តម លី យូគៀក
– លោក សុខ សារ៉ូត
– លោក ឯក ហ៊ុន
– កញ្ញា ពៅ បណ្ដាំ
– កញ្ញា ព្រិន សាឯម
– រួមទាំងយុវជន សសយក ស្រុក ឃុំ និងសប្បុរសជនជន ក្នុងភូមិ