អបអរសាទរព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​ ៨៣ យាងចូល​ ៨៤ព្រះ​វស្សា នៃសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្ដី ជ័យមង្គល ប្រសើរថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្មាយុគ្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា របស់ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

ទូលព្រះបង្គំជាកូន ចៅ ចៅទួតទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតគោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់បំផុតចំពោះព្រះរាជសកម្មភាព ដ៏ឧត្តុង្គឧត្តមនៃ សម្ដេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតខ្មែរ ព្រះអង្គជាអង្គព្រះមហាវីរក្សត្រីដ៏ឆ្នើមបំផុត បានយកព្រះទ័យទុកដាក់ខ្ពស់ ចំពោះវិស័យមនុស្សធម៌ លើកកម្ពស់កិត្តិយសនិងសេចក្តីថ្ងៃជួររបស់ស្ត្រី លើកកម្ពស់វប្បធម៌ជាតិ វិស័យសាសនា និងវិស័យសង្គមកិច្ច។ល។ ព្រះរាជគុណូបការៈដ៏ឧត្តង្គឪត្តមរបស់ព្រះអង្គចំពោះជាតិ និងប្រជារាស្ត្រកម្ពុជា មានតម្លៃមហាសែនខ្ពង់ខ្ពស់ថ្លៃថ្លាពុំអាចកាត់ថ្លៃបានឡើយ។

ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ លើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងព្រះបរមរតនកោដ្ឋ សូមព្រះអង្គតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕