ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ រួមទាំងមន្រ្តីជំនាញ អញ្ជើញទស្សនា ដោយបានជួបពិភាក្សានិងសិក្សាស្វែងយល់ពីឧបករណ៏ សម្ភារ: បច្ចេកទេសទំនើបថ្មីៗ មានបរិក្ខាខាងទូរទស្សន៍ វិទ្យុ ម៉ាសុិនផ្សាយ ជាដើម ក្នុងគោលដៅគម្រោងបំពាក់សម្ភារ:បំរិក្ខាថ្មីៗ ដល់អង្គភាពផ្សព្វផ្សាយរដ្ឋ

(ភ្នំពេញ)៖ បន្ទាប់ពីបានដឹកនាំការរៀបកិច្ចប្រជុំកំពូលសារព័ត៌មានអាសុី AMS Siem Reap 2019 ប្រកបដោយជោគជ័យដ៏ធំធេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោកជំទាវ និងមានមន្រ្តីជំនាញ អមដំណើរបានអញ្ជើញទស្សនា ដោយបានជួបពិភាក្សានិងសិក្សាស្វែងយល់ពីឧបករណ៏ សម្ភារ: បច្ចេកទេសទំនើបថ្មីៗ មានបរិក្ខាខាងទូរទស្សន៍ វិទ្យុ ម៉ាសុិនផ្សាយ ជាដើម ក្នុងគោលដៅគម្រោងបំពាក់សម្ភារ:បំរិក្ខាថ្មីៗ ដល់អង្គភាពផ្សព្វផ្សាយរដ្ឋ ។ នេះជាទស្សនកិច្ចការងារនៅក្នុងពិពណ៌បរិក្ខាប្រព័ន្ធផ្សព្វផ្សាយ- អាសុី នៅសឹង្ហបូរី៕ ដោយ៖ចំណាន