ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញបិទសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦ ឆ្នាំ២០១៩នៅខេត្តសៀមរាប។ សន្និសីទកំពូលនេះ បានរួមគ្នាប្រឆាំងព័ត៌មានក្លែងបន្លំ ក្នុងយុគសម័យឌីជីថល សំដៅបង្កើនគុណភាពប្រសិទ្ធភាព ក្នុងវិស័យព័ត៌មាន កាត់បន្ថយការចំណាយ ពិសេសផ្តល់ទំនុកចិត្តដល់អ្នកស្តាប់ អ្នកមើល និងអ្នកអាន។