សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តមណ្ឌលគិរី និងក្រុងសែនមនោរម្យបានចូលរួមអបអរសាទរទទួលស្វាគមន៏ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកវះកាត់ជម្ងឺកុមារ

មណ្ឌលគិរី៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តមណ្ឌលគិរី និងក្រុងសែនមនោរម្យបានចូលរួមអបអរសាទរទទួលស្វាគមន៏ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តមកវះកាត់ជម្ងឺកុមារ ពីក្រុមគ្រូពេទ្យឯកទេសមន្ទីរពេទ្យកុមាជាតិនិងសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី និងមានការចូលរួមពីលោក ង៉ុយ សុភា តំណាង លោក ឈឹម កានប្រធាន ស.ស.យ.ក ខេត្ត និងលោក ឃន់ អូន ប្រធាន ស.ស.យ.ក ក្រុង បានដឹកនាំ សមាជិក សមាជិកាចំនួន៣៧រូប ដើម្បីជួយសម្របសម្រួលអ្នកជំងឺ។

ក្នុងឱកាសនោះលោកជំទាវបានសំណេះសំណាល និងសាកសួរសុខទុក្ខនឹករឭកពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជានិងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប្រធានកាកបាតក្រហមកម្ពូជាដែលជានិច្ចកាលលោកទាំងទ្វេរ តែងតែគិតគូរពីសុខទុក្ខដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាលបាលកុមាមានជម្ងឺដែលត្រូវធ្វើការវះកាត់ទទួលបានជោគជ័យនិងឆាប់ជាសះស្បើយ​។ បន្ទាប់មកលោកជំទាវបានចែកវត្ថុអនុស្សាវរីយ៍ដល់កុមារ និងចាប់ដំណើរការងារតាមក្រុមបច្ចេកទេសរបស់គ្រូពេទ្យនីមួយៗ។

ស្របពេលជាមួយកម្មវិធីនេះដែរ លោកស្រី ស្រេម សុភាព ជាសមាជិក ស.ស.យ.ក ខេត្តនិងក្រុមការងារចុះជួយក្រុង កំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែក ខេត្តក្រុមការងារ ស.ស.យ.កខេត្តនិងក្រុងបានចូលសួរសុខទុក្ខនិងបានជួយឧត្ថម្ភជាថវិកាចំនួន៣៥មុឺនរៀលផងដែរ៕