បន្តិចទៀតនេះ APP ក្រសួងព័ត៌មាន និង Page Facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)កម្មវិធីសម្តេចតេជោ ហ៊ុន សែនអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង១ពាន់នាក់

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតផ្នែកសុខាភិបាល មកពីសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុបប្រមាណ ១,៣៥៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

ពិធីប្រគល់សញ្ញាបត្រនៅព្រឹកថ្ងៃនេះ ជាការប្រគល់លើកទី៣ហើយ បន្ទាប់ពីសាកលវិទ្យាល័យចាប់ផ្តើមការបណ្តុះបណ្តាលនៅឆ្នាំ២០០៧។ និស្សិតទទួលសញ្ញាបត្រនៅថ្ងៃនេះ មានកម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររងលើជំនាញទន្តបណ្ឌិត, ឱសថសាស្ត្រ, គិលាននុបដ្ឋាក និងឆ្មប។

គួបញ្ជាក់ផងដែរថា និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យនេះ មាននិស្សិតជាច្រើន បានធ្វើទស្សនកិច្ចសិក្សា និងបានធ្វើការងារស្ម័គ្រចិត្តនៅតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានសុខាភិបាលនៅក្រៅប្រទេសមានដូចជា ប្រទេសកូរ៉េ ប្រទេសចិន ប្រទេសជប៉ុន និង សហរដ្ឋអាមេរិក។

សូមរងចាំតាមដានដោយមេត្រី៕