ក្រុមយុវជន ស.ស.យ.ក ស្រុកមេមត់ យកអំណោយសប្បុរធរ៍ ចែកជូនដល់ចាស់ជរាក្រីក្រ

ត្បូងឃ្មុំ៖ ថ្ងៃទី០៣ ០៦ ២០១៩ វេលាម៉ោង១១ព្រឹក ក្រុមយុវជន ស.ស.យ.ក ស្រុកមេមត់ បាននាំអំណោយដែលបានទទួលពីសប្បុរសជនទៅចែកជូនដល់ចាស់ជរាក្រីក្រ ចំនួន៥គ្រួសារ នៅភូមិសាឡង់២ ឃុំដារ។

ក្នុង​​គ្រួសារនីមួយៗ​ទទួល​បាន​៖ ​អង្ករ​១៥គីឡូ​ ទឹក​ក្រូច​២លីត្រ​១ដប ប្រេង​ឆា​១លីត្រ​១ដប​ ទឹក​ត្រី​១ដប  ត្រី​ខ​២កំប៉ុង​ ទឹក​ដោះ​គោ​១កំប៉ុង​ ស្ករ​ស​កន្លះ​គីឡូ​ មី​៤កញ្ចប់​ និងប៊ីចេង​១កញ្ចប់ផងដែរ៕