ក្រុមការងារ សសយក ខេត្តស្វាយរៀង ធ្វើយុទ្ធនាការផ្សព្វផ្សាយ អំពីបញ្ហាគ្រឿងញៀនដល់យុវជន និងជនងាយស្រួលរងគ្រោះ ក្នុងឳកាសទិវាសិទ្ធិកុមារអន្តរជាតិលើកទី៧០

សៀមរាប៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ទិវាសិទ្ធិកុមារអន្តរជាតិលើកទី៧០ សាលាបឋមសិក្សា និងអនុវិទ្យាល័យប្រាសាទ នៅភូមិកណ្តាល សង្កាត់ប្រសាទ ក្រុងបាវិត ។

គណៈកម្មាធិការ សសយកក្រុងបាវិត ក្រុមការងារ សសយក ចុះជួយក្រុងបាវិត និងអាជ្ញាធរមូលដ្ឋាន បានរៀបចំបញ្ជ្រាប យុទ្ធនាការ ផ្សព្វផ្សាយ អំពីបញ្ហាគ្រឿងញៀនដល់យុវជន និងជនងាយស្រួលរងគ្រោះ ការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀនដោយមានខ្លឹមសារផ្តោតទៅលើ ៖

•និយមន័យគ្រឿងញៀន

•ប្រភេទនៃគ្រឿងញៀន

•ផលប៉ះពាល់នៃគ្រឿងញៀន

*មានការបែងចែកជា ២ក្រុមពិភាក្សា និងធ្វេីបទបង្ហាញទៅលេីប្រធានបទ

១.ផលប៉ះពាល់ដល់ខ្លួនឯង

២.ផលប៉ះពាល់ដល់គ្រួសារ

៣.ផលប៉ះពាល់ដល់សង្គមជាតិ

៤.ក្នុងនាមជាយុវជនដើម្បីអោយមូលដ្ឋានគ្មានគ្រឿងញៀនតើត្រូវធ្វើដូចម្តេច ?

ពីផលវិបាក នៃអ្នកប្រើប្រាស់

៤.ផលប៉ះពាល់នៃអ្នកគ្រឿងញៀន និងមានរៀបចំឆ្លើយសំនួរចម្លើយ ដល់ប្អូនៗ ផងដែរ។

ការផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននេះ មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចូលរួមប្រមាណជាង ៣០០នាក់៕