គណៈកម្មាធិការ ស.ស.យ.ក ខេត្តត្បូងឃ្មុំ រៀបចំដំណើទស្សនកិច្ចទៅកាន់តំបន់ប្រវត្តិសាស្ត្រចំនួន ៤កន្លែង

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានរៀបចំដំណើទស្សនកិច្ចរបស់យុវជន និងសិស្សានុសិស្សនៃស្រុកមេមត់ សរុបចំនួួន ៥១១នាក់ ទៅកាន់តំបន់ប្រវត្តិសាស្ត្រចំនួន ៤កន្លែង។

ដំណើរនេះធ្វើឡើងដើម្បី ស្វែងយល់ពីដំណើការសាលាក្ដីខ្មែរក្រហម មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក សារ:មន្ទីរទួលស្លែង និងវិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ និងអោយចងចាំអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់បនប្រល័យពូជសាស្ត្រ ប៉ុល ពត៕