សសយក ក្រុងពោធិ៍សាត់ ចូលរួមក្នុងពិធីរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ យុវជន សសយក ក្រុងពោធិ៍សាត់ចំនួន៥០នាក់ បានចូលរួមក្នុងពិធីរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ នៅបុរីវប្បធម៌កោះសំពៅមាស។

កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អ្នកចូលរួមអញ្ជើញមកពី ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ផ្នែកសឹករងខេត្ត មន្ទីរជុំវិញខេត្ត យុវជន ស.ស.យ.ក ក្រុង និងខេត្តពោធិ៍សាត់ យុវជន ស.យ.ស.ស យុវជនកាយរឹទ្ធិ យុវជន កាកបាទក្រហម ក្រុមម៉ូតូឌុប អ្នករត់តាក់ស៑ុី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីនៃរដ្ឋបាលក្រុង សង្កាត់ និងមន្រ្តីនៃរដ្ឋបាលខេត្ត សរុបចំនួន៥៣៩ នាក់៕