ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារត្រីមាសទី១

ស្វាយរៀង៖ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងជាប្រធានក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យថ្នាក់ខេត្ត តំណាងឯកឧត្ដមអភិបាលនៃគណ:អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារត្រីមាសទី១ និងលើកទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទ ស្រុកចន្រ្ទា (DWG-RWSSH) ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រួមមាន លោកបណ្ឌិត ហុក បូទី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោក សួស សារិទ្ធ អភិបាលរងស្រុកចន្ទ្រា មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកនាយករដ្ឋបាលសាលាស្រុកចន្ទ្រា លោក លោកស្រីប្រធានការិយាល័យជំនាញជុំវិញស្រុក លោក លោកស្រី ប្រធានការិយាល័យ និង អង្គភាពលទ្ធកម្មចំណុះសាលាស្រុក លោកមេឃុំ ស្មៀនឃុំ និងជនបង្គោលអនាម័យឃុំគ្រប់ឃុំទូទាំងស្រុក តំណាងអង្គការសន្តិសេនា អង្គការ I.D.E និង អង្គការស្អាតកម្ពុជា ដែលចុះធ្វើសកម្មភាពស្រុកចន្ទ្រា សរុបវត្តមានចូលរួម ៣៥ នាក់ស្រី ១០ នាក់ ។ គោលបំណងនៃកិច្ចប្រជុំ នៅថ្ងៃនេះគឺ ៖
-ពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត សុខភាព និង អនាម័យជនបទប្រចាំត្រីមាសទី១ ឆ្នាំ២០១៩ និងពិភាក្សាកំណត់អំពីយុទ្ធសាស្ត្រ និង ពិនិត្យឡើងវិញនូវតួនាទី និងភារកិច្ចរបស់ក្រុមការងារ DWG-RWSSH ។
-ពិភាក្សា និងកំណត់អំពីយុទ្ធសាស្ត្រនៃការអនុវត្តឧបករណ៍ពិនិត្យឡើងវិញ លើកម្មវិធីលើកកម្ពស់អនាម័យជនបទ ។
-ពិភាក្សានីតិវិធី និងកំណត់ផែនការសកម្មភាពសម្រាប់វាយតម្លៃភូមិ ឃុំ ដែលបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ។
-ជម្រុញ និងពង្រឹងសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងរវាងរដ្ឋបាលស្រុក និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ ។
-កំណត់ផែការសកម្មភាពសម្រាប់ត្រីមាសបន្ទាប់ ។