ឯកឧត្ដម កឹម គុណវឌ្ឍន៍ បណ្ដុះបណ្ដាលជំនាញបច្ចេកទេសទូរទស្សន៍ដល់មន្រ្ដី APP ក្រសួងព័ត៌មាន

ភ្នំពេញ៖ នាព្រឹកថ្ងៃ អង្គារ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៍មាន បានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសទូរទស្សន៍ នៅការិយាល័យ APP ក្រសួងព័ត៌មាន ដើម្បីពង្រឹងសមត្ថភាពមន្រ្ដីប្រតិបត្តិទូរស័ព្ទដៃឆ្លាតវៃ APP Ministry of Information ឲ្យយល់ច្បាស់ក្នុងការនិយាយជាពិធីករ ពិធីការិនី ប្រកបដោយក្រមសីលធម៏វិជ្ជាជីវៈ។

ក្នុងការបណ្ដុះបណ្ដាលនេះដែរ ឯកឧត្ដម បានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ទៅលើរបៀបក្នុងការនិយាយឲ្យមានឋានានុក្រម៤ គឺការនិយាយទៅកាន់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា រាជរដ្ឋាភិបាល និងត្រៀមលក្ខណះឲ្យបានគ្រប់គ្រាន់សិក្សាស្រាវជ្រាវជាមុនពីអ្នកចូលរួម ឈ្មោះ និងតួនាទីវាគ្មិន ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់។

 

ឯកឧត្ដមក៏បានបន្ថែមទៀតថា ការនិយាយជាពិធីករ ពិធីការិនី ត្រូវស្គាល់ឲ្យបានចំនុចគឺត្រូវស្គាល់និងយល់ច្បាស់ពីព្រឹត្តការណ៍ ហើយវាមានសារៈសំខាន់ណាស់មានដូចជា ព្រឹត្តការណ៍ជាតិ, មង្គលការ, ពិធីចែកសញ្ញាបត្រ…. និងមួយចំនុចទៀត គឺត្រូវស្គាល់ពីខ្លួនឯងច្បាស់គឺនិយាយយ៉ាងណាឲ្យអ្នកមើលងាយយល់ ចាប់អារម្មណ៍ និងចូលអារម្មណ៍ទៅក្នុងកម្មវិធី។

គួររម្លឹកផងដែរថា ការបណ្ដុះបណ្ដាលជំនាញនេះមានការចូលរួមពីសិក្ខាកាមចំនួន ១៨នាក់ ដែលមានរយៈពេលមួយព្រឹក និងបានថតរូបទុកជាអនុស្សាវវីយ៍ផងដែរ៕