សសយក ខេត្ត ស្វាយរៀង បានបេីកកិច្ចប្រជុំការងារសំរាប់ការសង្កេតការណ៏បោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានីខេត្តអាណត្តិទី៣

ខេត្តស្វាយរៀង៖ ថ្ងៃ សៅរ៍ ៧រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការសង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដល់អ្នកសង្កេតការណ៍ជាតិ សសយក ខេត្ត ដោយមានការដឹកនាំពី លោក តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តស្វាយរៀង និងជាប្រធានក្រុមអ្នកសង្កេតការណ៍ជាតិ លោក ទុំ សារាវុធ អនុប្រធានប្រចាំការ សសយក ខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធាន សសយក ខេត្ត និងដោយមានការចូលរួមពីក្រុមការងារ សង្កេតការណ៍ ជាតិ ចូលរួមចំនួន៣៥នាក់ផងដែរ ដោយនៅក្នុងខេត្តស្វាយរៀងមានការិយាល័យបោះឆ្នោតសរុបចំនួន ៨កន្លែង និងមានអង្គបោះឆ្នោតសរុបចំនួន៥១៨ នាក់។