ស.ស.យ.កខេត្តមណ្ឌលគិរី ចូលរួមសកម្មភាពការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការចុះជួយដល់ពលរដ្ឋរងគ្រោះ នៅស្រុកកែវសីមា

មណ្ឌលគិរី៖ លោក ណយ ច័ន្ទតារា អនុប្រធានស ស យ កខេត្ត និងជាប្រធានក្រុមការងារស.ស.យ.កចុះពង្រឹងស្រុកកែវសីមា តំណាងអោយលោក ឈឹម កាន ជាប្រធាន រួមទាំងសហការី បានចូលរួមអមដំណើរឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ និងគ្រួសារក្រីក្រចំនួន10 គ្រួសារ នៅភូមិអូរអាម ក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៩។

នាឱកាសនោះផងដែរ លោក ណយ ច័ន្ទតារា អនុប្រធាន និងជាប្រធានក្រុមការងារចុះពង្រឹង​ ស.ស.យ.ក ស្រុកកែវសីមា បានឧបត្ថម្ភថវិកា 820 000រៀលជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ និង200 000រៀលផ្តល់ជូនគ្រួសារក្រីក្រ ហើយថវិកាទាំងនេះ បានមកពីការចូលរួមរបស់សប្បុរសជន និងក្រុមការងារ ស.ស.យ.ក ខេត្តដើម្បីជួយដោះស្រាយដល់គ្រួសាររងគ្រោះអោយបានទាន់ពេលវេលាផងដែរ៕