អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ចូលរួមក្នុងពិធីបុណ្យសម្ពោធខ្លោងទ្វារបញ្ចុះបឋមសិលាកសាង ឧបដ្ឋានសាលាឆាន់ និងបំបួសកុលបុត្រ នៅវត្តទេពនិមិត្ត

កោះកុង៖​ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង និងជាប្រធាន ស.ស.យ.ក ក្រុងខេមរភូមិន្ទ បានដឹកនាំយុវជន ស.ស.យ.ក ក្រុងខេមរភូមិន្ទ និងស.ស.យ.ក វិទ្យាល័យកោះកុង ចូលរួមក្នុងពិធីបុណ្យសម្ពោធខ្លោងទ្វារបញ្ចុះបឋមសិលាកសាង ឧបដ្ឋានសាលាឆាន់ និងបំបួសកុលបុត្រ នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី)។

កម្មវិធីនេះក៏មានការការអញ្ជើញជាអធិបតីភាព សម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឈរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ​                 សម្តេចព្រះមហាសង្ឈរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា៕