ក្រសួងព័ត៌មានចេញសេចក្តីជូនដំណឹង ស្តីពីសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩

ភ្នំពេញ៖ ក្រសួងព័ត៌មានសូមជម្រាបជូន លោក លោកស្រី អ្នកនាង កញ្ញា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦(16th AMS) ឆ្នាំ២០១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០-១៤ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប (Sokha Siem Reap Resort & Convention Center) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ឆ្នាំ២០១៩ អមជាមួយកិច្ចប្រជុំពាក់ព័ន្ធនេះនឹងប្រព្រឹត្តទៅរយៈពេល០៤ថ្ងៃ និងមានវត្តមានចូលរួមពីប្រតិបត្តិករសោតទស្សន៍ តំណាងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ថ្នាក់ដឹកនាំវិស័យឧស្សាហកម្ម អ្នកស្រាវជ្រាវ អ្នកជំនាញ និងអ្នករៀបចំគោលនយោបាយដែលអញ្ជើញមកពីប្រទេសនានានៅលើពិភពលោក សរុបប្រមាណជាង៤០ប្រទេស ដើម្បីជួបជុំគ្នាពិភាក្សាអំពីការអភិវឌ្ឍបច្ចេកវិទ្យាលើវិស័យព័ត៌មាន។ ជាពិសេសមុនឈានដល់សន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ចាប់ពីថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០១៩ ក៏មានកម្មវិធីជជែកពិភាក្សាពីការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ផងដែរ ដោយមានវាគ្មិនជាតិ និងអន្តរជាតិជាច្រើនរូបប្រកបដោយជំនាញ និងបទពិសោធន៍ លើប្រធានបទដូចខាងក្រោម៖

  •  How cam we adopt digital revolution?
  • Envisioning the media in the 4th Industrial Revolution?
  • Disinformation and New Media
  • Monetization in traditional media/new media: competing or complementing?
  • Technologies for distribution of media contents
  • Preserving oyr times through archives
  • CEC Round table: Digitization: Media Credibility

ដូចបានជម្រាបជូនខាងលើ លោក​ លោកស្រី អ្នកសារព័ត៌មានជាតិ អន្តរជាតិ ដែលមានបំណងចូលសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ (16th AMS) ឆ្នាំ២០១៩ សូមចូលទៅកាន់គេហទំព័រ http://ams.aibd.org.my/apps/register_ams.php ដើម្បីចុះឈ្មោះចូលរួមកម្មវិធីខាងលើនេះ ឲ្យបានរួចរាល់មុនថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។ (កិច្ចប្រជុំទាំងអស់ប្រើប្រាស់ ភាសាអង់គ្លេស)

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖

១. លោក​ អ៊ុន បញ្ញា 077 919 491

២. លោក សន បូរ៉ា 016 293 777