ខេត្តត្បូឃ្មុំ ប្រារព្វពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅបរិវេនវត្តកណ្ដោលជ្រុំ ក្រោមអធិបតីភាពឯកឧត្ដម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ យុវជនស.ស.យ.ក ចំនួន១០០នាក់ដឹកនាំដោយលោក ម៉ៅ ឌុង ប្រធានស.ស.យ.កខេត្ត បានចូលរួមពិធីប្រារព្វទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅបរិវេនវត្តកណ្ដោលជុំ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្ដម ប្រាជ្ញ ចន្ទ តំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការតាមមន្ទីរអង្គភាព អភិបាលក្រុងស្រុក លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហមកម្ពុជា, កាយរិទ្ធិកម្ពុជា សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជាង ២,០០០នាក់៕