អនុប្រធានស.ស.យ.ក ខេត្តត្បូងឃ្មុំ ដឹកនាំក្រុមការងារ នាំយកថរិកាចំនួន១លានរៀល ចូមរួមពិធីបុណ្យសពអតីតសមាជិកស.ស.យ.កសាខាវិទ្យាល័យក្រែក

ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩លោក អោក បូឡៃ អនុប្រធានស.ស.យ.កខេត្ត និងជាតំណាងលោកប្រធានស.ស.យ.កខេត្ត និងលោកស្រី លី ស៊ីថុល ប្រធានស.ស.យ.កស្រុក បានដឹកនាំសមាជិក ស.ស.យ.ក ខេត្ត ស្រុក ឃុំ និងនាំថវិកាចំនួន១លានរៀលចូលរួមពិធីបុណ្យសពយុវជន ឈ្មោះ ជឿន សុផានិត អតីតសមាជិកស.ស.យ.កសាខាវិទ្យាល័យក្រែក ដែលបានបាត់បង់ជីវិតដោយឧបតិហេតុ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។