សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិ៍សាត់ ចូលរួមពិធីបុណ្យវិសាខបូជានៅវត្តបុប្ផាសុវណ្ណ

ពោធិ៍សាត់៖ នៅរសៀលថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦២ ត្រូវនឹងថ្ងៃ១៨ ខែឧសភា ឆ្នាំ២០១៩នេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចូលរួមពិធីបុណ្យវិសាខបូជានៅវត្តបុប្ផាសុវណ្ណដែលដឹកនាំដោយព្រះចៅអធិការវត្តអ៊ុល អុន។

ក្នុងគ្រារនោះព្រះចៅអធិការវត្ត បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ការិយាល័យអប់រំយុវជននិងកីឡាស្រុកក្រគរ លោកនាយក នាយករង នាយិកា នាយិការង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យហ៊ុនសែនក្រគរអនុវិទ្យាល័យអន្លង់ត្នោតអនុវិទ្យាល័យព្រះសីហនុនិងអនុវិទ្យាល័យកំពង់លួង សាលាបឋមសិក្សាអន្លង់ត្នោតព្រមទាំងសិស្សានុសិស្សទាំងអស់ យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធ នវកាយរិទ្ធដែលបានចូលរួមដង្ហែរពិធីបុណ្យពិសាខបូជាបានយ៉ាងអធិកអធមនិងច្រើនកុះករសូមអនុមោទនាផលបុណ្យគ្រប់គ្រប់គ្នា៕