អ្នកសង្កេតការណ៏ជាតិ របស់ស.ស.យ.ក ខេត្តត្បូងឃ្មុំ ចំនួន១៧នាក់ ទទួលបានការបំពាក់បំប៉នបន្ថែម និងការឧបត្ថមសម្ភារថវិកាសម្រាប់ត្រៀមចូលរួមសង្កេតការណ៏បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឆ្នាំ២០១៩នាពេលខាងមុខនេះ

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ អ្នកសង្កេតការណ៏ជាតិ របស់ស.ស.យ.ក ខេត្តត្បូងឃ្មុំ ទាំង១៧នាក់ បានទទួលការបំពាក់បំប៉នបន្ថែម និងការឧបត្ថមសម្ភារថវិកា ពីលោក ម៉ៅ ឌុង ប្រធានសហភាពសហ័យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សម្រាប់ត្រៀមចូលរួមសង្កេតការណ៏បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ ។

ថ្លែងឱកាសនោះដែរ លោកប្រធានស.ស.យ.កខេត្ត បានជម្រាបជូនប្រធានស.ស.យ.កក្រុង ស្រុក និងអង្គភាព ត្រូវត្រៀមរៀបចំផែនការសំខាន់ៗ ខាងមុខនេះ គឺ៖  ១/ការបើកវគ្គបំប៉នសិស្សត្រៀមប្រឡងបាក់ឌុប និងវគ្គតម្រង់ទិសនៃការសិក្សាដល់សិស្សានុសិស្សថ្នាក់ទី១២ ២/ត្រៀមរៀបចំដំណើទស្សនកិច្ចសិក្សារបស់យុវជន ដោយចាប់ពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៩ គឺស្រុកមេមត់ និងជាបន្តបន្ទាប់ទាំង៧ក្រុកស្រុក និងត្រៀមប្រកាសបញ្ចូលយុវជនសម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ៕