សសយក ស្រុកភ្នំក្រវាញ ចូលរួមជាមួយឯកឧត្តមបណ្ឌិត ទី ថានី យកអំណោយចែកជូនចាស់ជរា និងចែកសម្ភារៈសិក្សាដល់សិក្សានុសិស្សចំនួន១២២នាក់

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ សសយក ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់បានចូលរួមជាមួយឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការចុះជួយស្រុកភ្នំក្រវាញ យកអំណោយចែកជូនចាស់ជរា និងចែកសម្ភារៈសិក្សាដល់សិក្សានុសិស្សចំនួន១២២នាក់។

ចាស់ជរាចំនួន៣គ្រួសារ ដែលត្រូវបានទទួលអំណោយនោះ មានជីវភាពខ្វះ រស់នៅក្នុងភូមិ វាលវង់ ឃុំរលាត ស្រុកភ្នំក្រវាញ។​

ចំណែកឯ នៅរសៀលថ្ងៃដ៏ដែលនុះ សសយក ស្រុក រួមទាំងឯកឧត្តម ក៏បានយកសំភារៈសិក្សានិងនំ ចែកជូនដល់សិស្សានុសិស្សចំនួន122នាក់ នៅសាលាបឋមសិក្សាអូរសោម ឃុំរកាត ស្រុកភ្នំក្រវាញផងដែរ៕