ឯកឧត្តម រ៉ូហ្វី អូស្មាន អមដំណើរជាមួយ លោកជំទាវ មាណ ណាវី បានចុះជួបសំណេះសំណាលជាមួយ បងប្អូន ខ្មែរឥស្លាម

ពោធិ៍សាត់៖ នារសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកក្រគរ ខេត្តពោធិ៍សាត់ បានចូលរួមអបអរសាទរ បងប្អូន ខ្មែរឥស្លាម ៤៥០ គ្រួសារ ក្នុងពិធីសំណេះសំណាល ជាមួយ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តពោធិសាត់ អមដំណើរជាមួយ លោកជំទាវ មាណ ណាវី អ្នកតំណាងរាស្ត្រភ្នំពេញ រួមទាំងឯកឧត្តម លោកជំទាវ និងសហការី ស្ថិតនៅឃុំក្បាលត្រាចស្រុកក្រគរ។