ស.ស.យ.ក ខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួ​នជូនដល់ប្រជាពលរដ្ឋខ្វះខាតិ

មណ្ឌលគិរី៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩លោក ណយ ចន្ទតារា អនុប្រធានស.ស.យ.កខេត្ត តំណាងឱ្យលោក ឈឹម កាន ប្រធាន ស.ស.យ.ក ខេត្តមណ្ឌលគិរី បានចុះសួរសុខទុក្ខ និងនាំយកថវិកា សមាជិក សមាជិកា នឹងថវិកាសប្បុរសជនចំនួន២.៣៤០.០០០រៀល ដែលបានមកពីស.ស.យ.កខេត្ត/ក្រុងនិងស្រុក ដោយមានការខិតខំយកចិត្តទុកដាក់ និងកៀរគរបន្ថែមរបស់លោក អ៊ាន ស៊ាងអន នាយកប្រតិបត្តិស.ស.យ.កស្រុកពេជ្រាដា ក្នុងនោះ លោក ណយ ចន្ទតារា ក៏បានបរិច្ចាគឈាមផ្ទាល់ខ្លួន ដើម្បីជួយដល់ស្រ្តីសំរាលកូន ហើយធ្លាក់ឈាមច្រើន ឈ្មោះ ខាន់ សុឡា អាយុ១៩ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ឆ្លៀតក្នុងឱកាស់នោះលោកក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោកតែងតែណែនាំដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះដោះស្រាយរាល់ទុកលំបាក់របស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទ័លក្រ ចាស់ជរា និងគ្រួសារជួបបញ្ហាផ្សេងៗ។