ស ស យ​ ក ខេត្តស្វាយរៀងបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅបន្ត និងបណ្តុះបណ្តាលក្រមសីលធម៌ បញ្ជានិងនីតិវិធី

ស្វាយរៀង៖ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើកទិសដៅបន្ត និងបណ្តុះបណ្តាលក្រមសីលធម៌ បញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដល់អ្នកសង្កេតការណ៍ជាតិ សសយក ខេត្ត ដោយមានការដឹកនាំពីលោក តូច ប៉ូលីវ៉ា អនុប្រធានសសយកខេត្តស្វាយរៀងនិងជាប្រធានក្រុមអ្នកសង្កេតការណ៍ លោក ទុំ សារ៉ាវុធ អនុប្រធានប្រចាំការសសយកខេត្តស្វាយរៀង តំណាងលោក ឌី វិជ្ជា ប្រធានសសយក ខេត្ត ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងទិសដៅការងារសម្រាប់អ្នកសង្កេតការណ៍ ក្នុងកំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ លើចំនុចសំខាន់ៗដូចជា៖
-ពង្រឹងក្រុមការងារដឹកនាំអ្នកសង្កេតការណ៍របស់ សសយក ខេត្តស្វាយរៀង
-បទបង្ហាញអំពីក្រមសីលធម៌អ្នកសង្កេតការណ៍ និងរបៀបរបបរាយការណ៍ពីស្ថានភាពនៃមណ្ឌលបោះឆ្នោតនីមួយៗ
-ធ្វើបទបង្ហាញពាក់ព័ន្ធទៅលើដំណើរការបោះឆ្នោតដូចជា ៖
•អំពីអង្គបោះឆ្នោត និងចំនួនការិយាល័យបោះឆ្នោត
•អំពីប្រភេទនៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាស្រុកក្រុង
•លេខរៀងគណបក្សនយបាយលើសន្លឹកឆ្នោតទៅតាមមណ្ឌលនីមួយៗ
•យុទ្ធនាការឃោសនាបោះឆ្នោត
•ការប្រើប្រាស់ទម្រង់សម្រាប់ប្តឹង និងរបៀបនៃការធ្វើបណ្តឹងជំទាស់ ឬតវ៉ា
*បញ្ជាក់ : សសយក ខេត្តស្វាយរៀងបានទទួលការអនុញ្ញាតិចូលរួមសង្កេតការណ៍ពីគជប តាមរយៈសេចក្តីសម្រេចលេខ០០៩ គជប.សសរ ចំនួន២៨នាក់(ស្រី៥នាក់) សម្រាប់៩មណ្ឌលទូទាំងខេត្ត