ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បញ្ជាក់ថាច្បាប់ស្តីពីសិទ្ធទទួលបានព័ត៌មានមិនមែនកម្ពុជាជាប្រទេសក្រោយគេដែលតាក់តែងច្បាប់នេះទេ

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ថា ច្បាប់ស្តីពីសិទ្ធទទួលបានព័ត៌មានមិនមែនកម្ពុជាជាប្រទេសក្រោយគេដែលតាក់តែងច្បាប់នេះទេ បានន័យថាមានបណ្តាប្រទេសមួយចំនួនទៀតក៏មិនទាន់មានច្បាប់សិទ្ធទទួលព័ត៌មាននេះដែរ ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ានយើងនេះ កម្ពុជាយើងគឺប្រទេសទី៥ដែលគ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលព័ត៌មាន ដូចនេះប្រទេសមួយចំនួនក្នុងតំបន់អាស៊ាននេះក៏មិនទាន់មានច្បាប់ស្តីពីសិទ្ធទទួលព័ត៌មាននេះដែរ៕