អភិបាលរងខេត្តស្វាយរៀង ចូលរួមអបអរសារទរ សិស្សទទួលជ័យលេភីថ្នាក់ជាតិផ្នែកគណិតវិទ្យាថ្នាក់ទី១២ ទូទាំងប្រទេស

ស្វាយរៀង៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ម្សិលមិញនេះ លោក តូច បូលីវា ដែលជាអភិបាលរងខេត្តស្វាយរៀង បានចូលរួមអបអរសារទរ យុវសិស្សឈ្មោះ ផៃ វុទ្ធី ដែលសិក្សានៅវិទ្យាល័យស្វាយរៀង បានទទួលជ័យលេភីក្នុងការប្រលងថ្នាក់ជាតិ ចំណាប់ថ្នាក់លេខ៧ ផ្នែកគណិតវិទ្យា។

សូមបញ្ជាក់ថា យុវសិស្ស ដែលទទួលបានជ័យលេភីថ្នាក់ជាតិរូបនេះ និងទទួលបាន៖ សេចក្តីប្រកាសទទួលស្គាល់សិស្សពូកែទូទាំងប្រទេសដោយ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មួយច្បាប់ វីញ្ញាបនបត្យបញ្ជាក់សិស្សពូកែទូទាំងប្រទេសមួយច្បាប់ និងប្រាក់រង្វាន់តាមចំណាប់ថ្នាក់ផងដែរ៕