សម្តេច ហ៊ុន សែន ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយគ្រាប់បែកនៅប្រទេសស្រីលង្កា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសរាប់រយនាក់

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យជាតិ គ្រប់គ្រង (NUM) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់បែកនៅប្រទេសស្រីលង្កា បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសរាប់រយនាក់ ៕