សម្តេច ស ខេង ៖ ប្រទេសកម្ពុជាត្រូវការអភិវឌ្ឍ និង សុភមង្គល សូមមេត្តាកុំអូសប្រទេសជាតិឲ្យធ្លាក់ភក់ជ្រាំម្តងទៀត

ភ្នំពេញ៖ កាលថ្មីៗនេះសម្តេច ស ខេង បានមានប្រសាសន៍ថា ៖ អ្នកខ្លះថា រដ្ឋាភិបាលមិនត្រឹមត្រូវ ចឹងចង់ដឹកនាំកម្លាំងដើម្បីទម្លាក់រដ្ឋាភិបាល ខ្ញុំថា សូមមេត្តាគិតឲ្យបានវែងឆ្ងាយ អាណិតប្រទេសជាតិ អាណិតកូនចៅយើង ប្រជាពលរដ្ឋយើង កុំរស់ដោយសារមហិច្ឆតារបស់បុគ្គលនេះ បុគ្គលនោះ រឺក្រុមនេះ ក្រុមនោះ ហើយធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋបានសុខសប្បាយប៉ុណឹ្ណង វាមិនទាន់ល្អឥតខ្ចោះទេ .. វាមិនទាន់ទេ យើងត្រូវការសប្បាយច្រើនជាងហ្នឹង បានន័យថាត្រូវការអភិវឌ្ឍន៍ស្រុកទេសយើងឲ្យរីកចម្រើនច្រើនជាងហ្នឹង ដើម្បីកាន់តែមានសុភមង្គលថែមទៀត ។

សម្តេចបានបន្តថា ពីមុន យើងនៅក្នុងភក់ក្នុងជ្រាំ ពាក់កណ្ដាលខ្លួនដល់ចង្កេះប្រវេប្រវារើផុតពីភក់ពីជ្រាំ ប៉ុន្តែជើងយើងមិនទាន់លាងជ្រះទេ ឥឡូវមានអ្នកបបួលយើងឲ្យទៅភក់ជ្រាំនឹងវិញ ….ត្រូវប្រយ័ត្ន !!

ក្នុងនោះផងដែរ សម្តេចបានបញ្ជាក់ថា ពីឆ្នាំ៧០មកដល់ឆ្នាំ២០១៩ វាជាង៥០ឆ្នាំ យើងទើបនឹងរើខ្លួនផុត តែជើងយើងមិនទាន់លាងជ្រះ ចុះទម្រាំនាំគ្នាទាញទម្លាក់ភក់ម្តងទៀត សារជាថ្មីវិញនោះ តើយើងលាងនៅពេលណាជ្រះ ត្រូវការពេល៥០ឆ្នាំយ៉ាងមិច ការដឹកនាំ ការគ្រប់គ្រងប្រទេសយើងទទួលស្គាល់ថានៅលើលោកនេះ គ្មានអ្នកដឹកនាំណា រដ្ឋាភិបាលណា ដែលដឹកនាំល្អឥតខ្ចោះនោះទេ… គឺគ្មានទេ ប៉ុន្តែគេពង្រីកអ្វីដែលល្អ គេខំបង្រួមលុបបំបាត់អ្វីជាគុណវិបត្តិ ៕