លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុក្ខដាក់ចំពោះគុណូបការ:កងទ័ពជានិច្ច

លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានលើកឡើងថា ការតស៊ូ រំដោះជាតិរបស់នាយទាហានយើងដែលមកដល់ពេលនេះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ប់លំដាប់ថ្នាក់បាននិងកំពុងយកចិត្តទុក្ខដាក់ចំពោះគុណូបការ:របស់បងប្អូនយើងជានិច្ច ។លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតបានលើកឡើងបែបនេះ ក្នុងពិធីបំពាក់ឋានន្តរសក្កិ និងប្រកាសតែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នៅសៀលថ្ងៃទី៤ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។មេបញ្ជាការកងទ័ពជើងគោករូបនេះ បានសម្តែងនូវកាអបអរសាទរចំពោះ នាយទាហានទាំងអស់ដែលទើបទទួលបានការបំពាក់ឋានន្តសក្តិ និងទទួលការតែងតាំងមុខងារថ្មីនាពេលនេះ ។ លោកបន្ថែមថា ការផ្តល់ជូនឋានន្តរសក្តិនាពេលនេះ និងផ្តល់តួនាទីនាពេលនេះជាការបង្ហាញនូវទំនុកចិត្តរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងពីព្រះមហាក្សត្រជាទីគោរពសក្ការ:របស់យើង ចំពោះនាយទាហានជាន់ខ្ពស់ទាំងអស់ ពិសេសកងយោធពលខេមរភូមិន្ទទាំងមូល ។លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានផ្តាំផ្ញើនាយទាហានដែលទើបទទួលការតម្លើងឋានន្តរសក្កិទាំងអស់បន្តយកចិត្តទុក្ខដាក់ គ្រប់គ្រងដឹកនាំបញ្ជា នាយ ពលទាហានក្រោមឧិវាទ ខិតខំអនុវត្តបំពេញភារកិច្ចស្របតាមបទបញ្ចារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃ ខ ភ ម មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូន និងបន្តរក្សាសាមគ្គីផ្ទៃក្នុងល្អជានិច្ច ។សូមបញ្ជាក់ថាក្នុងពិធីនោះត្រូវបានបំពាក់ឋានន្តរសក្តិជូននាយទាហានជាន់ខ្ពស់ចំនួន៧រូបនិងប្រកាស់តែងតាំងផ្លាស់ប្តូរមុខងារនាយទាហានជាន់ខ្ពស់ពីររូបផងដែរ។