គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីការអញ្ជើញចូលរួម វេទិកានយោបាយ អាស៊ី-អឺរ៉ុប (AFPF) លើកទី៣ និងកិច្ចប្រជុំគណៈកម្មការអចិន្រៃ្តយ៏ (ICAPP) លើកទី៣២ របស់គណៈប្រតិភូគណៈបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកជំទាវ ឃួន សុដារី សមាជិណណៈកម្មការអចិន្រ្តៃ៍គណ​បក្សប្រជាជនកម្ពុជា​ អនុប្រធានទី២ រដ្ឋសភា អនុប្រធានគណៈកម្មការអចិន្រ្តៃ៍សន្និសិទអន្តរជាតិនៃគណបក្សនយោយអាស៊ី (ICAPP) ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី និងជាប្រធានវេទិការនយោបាយអាស៊ីអឺរ៉ុប(AEPF) និងអញ្ជើញចូលរួមវេទិការនយោបាយអាស៊ីអឺ-រ៉ុប លើកទី៣ និងកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃ៍លើកទី៣២ របស់ (ICAPP) ចាប់តាំងពីថ្ងៃទី៥ ដល់ទី៧ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋធានីកូឡុំបី នៃសាធារណរដ្ឋប្រជាធិបតេយ្យស្រីសង្កា ដោយផ្តោតលើប្រធានបទស្តីពី “តួនាទីគណបក្សនយោបាយក្នុង​ការដោះស្រាយបញ្ហាប្រឈម​នៃសន្តិសុខសង្គម និងការងារសម្រាប់កំណើនប្រជាជនវ័យចំណាស់ ក៏ដូចជាបញ្ហាសំខាន់នានានៅក្នុងតំបន់អាស៊ីនាពេលបច្ចុប្បន្ន”។

សូមអានខ្លឹមសារនៃសេចក្តីប្រកាសដូចខាងក្រោម៖