រដ្ឋបាលខេត្ត​ព្រះវិហារ ប្រកាសថា រកឃើញ​លោក ស៊ុំ ម៉ឺន នៅ​ភ្នំពេញ​

(​ភ្នំពេញ​)៖ រដ្ឋបាលខេត្ត​ព្រះវិហារ ប្រកាសថា រកឃើញ​លោក ស៊ុំ ម៉ឺន នៅ​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ របស់ រដ្ឋបាលខេត្ត​ព្រះវិហារ​។​

​រដ្ឋបាលខេត្ត​ព្រះវិហារ បាន​បញ្ជាក់ថា លោក ស៊ុំ ម៉ឺន កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩ បាន​រត់​គេ​ខ្លួន​ដោយ​ផ្លោះ​របង​ខាងក្រោយ​ទីចាត់ការ​ដែន​ជម្រក សត្វព្រៃ​គូលែន ព្រហ្ម​ទេពតា​កឹង ក្នុងភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន បន្ទាប់ពី អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​កម្លាំង​របស់​ក្រុមហ៊ុន​វិនិយោគ ចាប់ខ្លួន​ពី​ការកាប់​ទន្ទាន​ព្រៃ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម​ទេព កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​។

​​លោក ស៊ុំ ម៉ឺន ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ភ្នំពេញ ឥឡូវនេះ លោក ស៊ុំ ម៉ឺន បានមក​បង្ហាញខ្លួន និង​ជួបជុំ​ប្រពន្ធ​កូន​វិញ​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​៕
​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖