ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាត់ចោលការចុះផ្សាយអំពីទំហំបំណុលរបស់កម្ពុជា ជំពាក់បរទេសរហូតដល់១ម៉ឺនលានដុល្លារ

ភ្នំពេញ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាបថា តួលេខជាង១ម៉ឺនលានដុល្លារអាមេរិកនោះ គឺជាតួលេខនៃការខ្ចីឥណទានសម្បទាន ដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀង ជាមួយដៃគូអភិវឌ្ឍន៍ គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់ដំណាច់ឆ្នាំ២០១៨ ពោលគឺ ពុំមែនជាតួលេខសន្និធិបំណុលបរទេស ដែលកម្ពុជាជំពាក់ជាក់ស្ដែង គិតត្រឹមដំណាច់ឆ្នាំ២០១៨ ទេ»។

សូមអានខ្លឹមសារសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខាងក្រោម៖