បន្តិចទៀតនេះ App ក្រសួងព័ត៌មាន រួមទាំង Channel YouTube និង page facebook នឹងធ្វើការផ្សាយបន្តផ្ទាល់(Live)កម្មវិធីសម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ដាក់ឱ្យ​ដំណើរការស្ពានជ្រោយចង្វារទី១​ឡើងវិញ

(​ភ្នំពេញ​)៖ ថ្ងៃ​ពុធ ១៤​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក ហ៊ីដេ​ហ៊ីសា ហូ​រី​ណូ​ឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​កាត់​ខ្សែបូ​រួមគ្នា​ដាក់ឱ្យ​ដំណើរការ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វារ​ទី​១) បន្ទាប់ពី​បាន​ជួសជុល​កែលំអរ​រួចរាល់​។​

​ស្ពាន​ជ្រោយចង្វារ​ទី​១ គឺជា​ស្ពាន​ដើរតួនាទី​ដ៏​សំខាន់​ក្នុង​ការតភ្ជាប់​រាជធានី​ភ្នំពេញ​ឆ្លងកាត់​លើ​ទន្លេសាប ដែល​ត្រូវបាន​សាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​១៩៦៣ តាមរយៈ​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។ ស្ពាន​នេះ​មាន​ប្រវែង ៩៧១​ម៉ែត្រ ទទឹង ១៣​ម៉ែត្រ​។