បន្តិចទៀតនេះ App ក្រសួងព័ត៌មាន រួមទាំង Channel YouTube និង Page facebook នឹងធ្វើការផ្សាយបន្តផ្ទាល់ (Live) កម្មវិធី សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលកោះពេជ្រ

ភ្នំពេញ៖ នៅថ្ងៃចន្ទ ១២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដាចំនួន ៣,២១៣នាក់ នារី ២,៧០៤នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា២០១៧-២០១៨។

និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះរួមមានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទាំងនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនចំនួន ៣០នាក់ នារី ២២នាក់ផងដែរ។

គេហទំព័រ Facebook ក្រសួងព័ត៌មាន & Channel YouTube (Ministry Of Information) នឹងផ្សាយបន្តផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹកពីមជ្ឍមណ្ឌលកោះពេជ្រ៕