សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ នៅប្រទេសបែលហ៊្សិក

AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ –ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ  ណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ តាមជើងយន្តហោះពិសេស នារាត្រីម៉ោង១២:​​​នាទីយប់ថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ដើម្បីទៅចូលរួម «កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១២» ដែនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងព្រុចសែលប្រទេសបែលហ៊្សិក និង កិច្ចប្រជុំកំពូល​អ្នកដឹកនាំវិនិយោគសកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ២០១៨ របស់សន្និសី​​សហប្រជាជាតិ​ ស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែ ប្រទេសស៊្វីសព្រមទាំងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសតួកគីផងដែរ

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ  មា​​វត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចពិជ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់ជាច្រើនរូមទៀត។នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្លូវការ កាលពីថ្ងៃទី១៦ ខែ​​តុលា ឆ្នាំ២០១៨ ស​ម្ដេ​ចតេ​ជោបានសរសេរថា យប់ថ្ងៃទី១៦តុលា នាម៉ោង ១២ និង ២០នាទី ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ខ្ញុំនឹងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសបែល ហ្សិក ដែលជាទីកន្លែងត្រូវ​ប្រ​ជុំ​អាស៊ី-អឺរ៉ុប លើកទី១២។ បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប ខ្ញុំនឹងធ្វើ ទស្សនកិច្ចនៅប្រទេសតួកគី ចា​ប់​ពី​ថ្ងៃ​ទី២០ ដល់ថ្ងៃទី២២ ខែតុលា។ ក្នុងថ្ងៃទី ២២ តុលា ដដែលខ្ញុំនឹងត្រូវចេ​​ពីប្រទេសតួកគី មកទី​ក្រុ​ងហ្សឺណែវ ប្រទេសស៊្វីសដើម្បីចូលរួមសន្និ សីទ ស្តីពីពាណិជ្ជកម្ម នឹង​​មានគម្រោងចាក​ចេ​ញ​​ពីប្រទេសស៊្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ដែលនឹងវិលត្រឡប់មកល់​​កម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ដើម្បីដឹកនាំការប្រជុំសេចក្តី ព្រាងច្បាប់ស្ដីពីថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅ​ព្រឹក​​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨។ សម្ដេចតេជោបានបន្តថា ក្រឡេកមើលកម្មវិធីការងារនៅ​ក្រៅ​ប្រទេសលើកនេះពិតជាមមា ញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំ​​ង ជំនួបទ្វេភាគីផង តែ​ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ ការងារមួដែលខ្ញុំមិនអាច​បោះ​បង់ចោលបាន គឺជួបបងប្អូន ប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀន​សូ​ត្រ​នៅ​អឹ​រ៉ុបដែលបងប្អូនកូនក្មួយកំពុង រង់ចាំខ្ញុំនៅទីនោះ។ ការងារយោធាកូនទាហានដើរមុខ មេ​ទា​ហា​នដើរក្រោយ ឯការងារនយោ បាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើ​យ​នេះប៉ះលើរូបខ្ញុំតែម្តង គឺដើរ មុខជានិច្ច។ តើនេះជាព្រហ្មលិខិតដែលម្រូវឱ្យ​ខ្ញុំធ្វើក្នុង​ជា​តិ​នេះមែនទេ តែបើទោះជាដោយ មូលហេតុណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និង​ការ​រីក​ចម្រើនរបស់ជាតិយើង។ ជូន ពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕

 

ដោយ ជឹម ណារី