អំពីស្ថានីយ៍វិទ្យុជាតិ​ FM 96 MHz

វិទ្យុជាតិ FM 96MHz ចាប់បដិសន្ធិ​នៅថ្ងៃទី02 ខែមីនា​ ឆ្នាំ1999។ ជា​ស្ថានីយ​របស់រដ្ឋ​ ស្ថិតនៅក្រោម​ឱវាទក្រសួង​ព័ត៌មាន។ ដំណើរការផ្សាយ20ម៉ោងក្នុងមួយថ្ងៃ​ ចាប់ពីម៉ោង​ 05h00នាទី​ រហូតដល់​ 01h00នាទី​ រំលងអធ្រាត​ មានកំលាំងផ្សាយ​ 20KW ផ្សាយចេញពីរាជធានី​ភ្នំពេញ​។
វិទ្យុFM ជាតិ 96MHz ជាសេវាផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​ បំរើផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ និងជា​មធ្យោបាយ​ ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ជូនអ្នកស្ដាប់គ្រប់​មជ្ឈដ្ឋាន​។
រាល់កម្មវិធី​ផ្សាយ​មានគោលដៅ​លើកកម្ពស់​ការផ្សព្វផ្សាយ​អំពីវិស័យ​ទេសចរណ៍​ជាតិ​ និងផ្ដល់ចំណេះដឹង​សព្វសារពើ​ ផ្សារភ្ជាប់​ការកម្សាន្ត​សប្បាយដល់​យុវវ័យ​។
លោកអ្នកអាចស្ដាប់វិទ្យុ​ជាតិ FM​ 96MHz បាន​តាមរយៈ
– រលកវិទ្យុFM96MHz
-​ ចូលទៅកាន់​ Website: www.radiofm96.gov.kh
-​ ហើយមិត្តអ្នកស្ដាប់នៅតាមតំបន់ដាច់ស្រយាល ក៏អាចបើកស្ដាប់តាមរយៈ​ ថាសផ្កាយរណប​ DTV ផងដែរ។
– ជាពិសេសអាចស្តាប់បានតាមរយៈApp របស់ក្រសួងព័ត៌មាន
ស្ថានីយ៍វិទ្យុជាតិ​​ FM 96MHz មាន​អាសយដ្ឋាន​នៅ មហាវិថី​ព្រះមុនីវង្ស​ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។