លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនជនងាយរងគ្រោះចំនួន ១០៦គ្រួសារ នៅស្រុករំដួល

AKP ស្វាយរៀង ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០–

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច ក្នុងនាមគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងសហការី អញ្ជើញចុះ សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ ជនងាយរងគ្រោះ សរុប ១០៦គ្រួសារ មកពី១០ឃុំ ក្នុងស្រុករំដួល ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាស្រុករំដួល។

រូបថត៖ AKP-ស្វាយរៀង