គ្រួសាររងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១១០​គ្រួសារ មកពី​ឃុំ​ពពែ​ល និង​ឃុំ​ឆ្នុកទ្រូ ក្នុងស្រុក​បរិបូណ៌ ទទួលបាន​អំណោយ​មនុស្សធម៌​

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ៦​កើត ខែ​មិគសិរ ឆ្នាំង​ជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២០​នេះ លោកជំទាវ ម៉ាន ចិន្ដា រដ្ឋ លេខាធិការ ក្រសួង កិច្ចការ នារី និង ជា អនុប្រធាន ក្រុម ការងារ រាជ រដ្ឋាភិបាល ចុះ មូលដ្ឋាន ស្រុក​បរិបូណ៌ លោកជំទាវ យ៉ើ អាស៊ី​គីន អនុ​រដ្ឋ លេខាធិការ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ និង​ឯកឧត្ដម សាន់ យូ អភិបាលរង នៃ​គណៈ អភិបាល ខេត្ត កំពង់ ឆ្នាំង និង​លោក យិន សារិន អភិបាលស្រុក​បរិបូណ៌ បាន​ចូលរួម អមដំណើរ លោកជំទាវ ម៉ាណ ណាវី អ្នកតំណាងរាស្ត្រ​មណ្ឌល រាជធានី ភ្នំពេញ ក្នុង កម្មវិធី ចែក​អំណោយ មនុស្សធម៌ ដល់ គ្រួសារ រងគ្រោះ​ដោយ​ទឹកជំនន់ និង​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ១១០​គ្រួសារ មកពី​ឃុំ​ពពែ​ល និង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្ត កំពង់ ឆ្នាំង​។

​អំណោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​÷ អង្ករ ១៥​គីឡូក្រាម​, មី កន្លះ​កេះ​, ទឹកត្រី ១ យួរ , ទឹកដោះគោ ២​កំប៉ុង និង​ប្រេងឆា ២​លីត្រ​។ ក្នុងឱកាស​នោះ​ផងដែរ លោកជំទាវ ម៉ាណ ណាវី បាន​ឧបត្ថម​ថវិការ​សរុប ចំនួន ៧២​មុ​ឺ​ន​រៀល ដល់​កងរាជអាវុធហត្ថ សហភាព​សហព័ន្ធ យុវជន កម្ពុជា និង​សម្ព័ន្ធ យុវជន មុ​ស្លិ​ម​កម្ពុជា​ខេត្តកំពង់ឆ្នាំង​។ លោកជំទាវ ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ដេ​ី​ម្បី​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ ពិសេស ត្រូវ​ចូលរួម​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩(Covid-19 ) កុំឱ្យ​កើតមាន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​។​

​បន្ទាប់ ពី ចប់​កម្ម​ពិធី​ចែក​អំណោយ លោកជំទាវ​បាន​បន្តដំណើរ​ប្រគល់​អណ្ដូងស្នប់​ធំ​ចំនួន ០២ ទៅដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ និង​ភូមិ​៤ សង្កាត់​ខ្សា​ម ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​