សវនកម្មនៃការបោះឆ្នោតនៅរដ្ឋ Georgia រកឃើញសន្លឹកឆ្នោតរាប់ពាន់សន្លឹកមានភាពមិនត្រឹមត្រូវ ខណៈដែលក្រុមលោក ត្រាំ និយាយថាការបោះឆ្នោតមានការបន្លំ

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ខណៈដែលរដ្ឋ Georgia បានចាប់ផ្តើមការធ្វើសវនកម្មទៅលើសន្លឹកឆ្នោតជិត ៥លានសន្លឹកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិករបស់ខ្លួនកាលពីថ្ងៃទី ៣ ខែវិច្ឆិកា របាយការណ៍មុននេះបានអះអាងថា សន្លឹកឆ្នោតចំនួនជាង ២.៦០០សន្លឹកដែលមិនបានរាប់បញ្ចូលបានលេចចេញត្រូវបានរកឃើញនៅក្នុងតំបន់ Floyd County របស់ខ្លួន ដែលត្រូវបានគេរំពឹងថាវាបានកាត់បន្ថយចំនួនសន្លឹកឆ្នោតនៅក្នុងរដ្ឋនេះសម្រាប់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ឱ្យតិចជាងចំនួនសន្លឹកឆ្នោតសម្រាប់បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ។

សារព័ត៌មាន Fox News បានរាយការណ៍ថា សន្លឹកឆ្នោតមិនបានការជាង ៣.០០០សន្លឹកបានទៅបោះឆ្នោតនៅរដ្ឋ Georgia ស្របពេលដែលកំពុងមានការធ្វើសវនកម្មរបស់រដ្ឋនេះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ។

សារព័ត៌មាននេះបាននិយាយថា នៅពេលការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃនៅតែបន្ត មន្ត្រីនៅតំបន់ Fayette បានរកឃើញសន្លឹកឆ្នោតចំនួន ២.៧៥៥សន្លឹកដែលមិនត្រូវបានរាប់បញ្ចូលក្នុងចំនួនកាលពីដើមដំបូងឡើយ។

មន្ត្រីរៀបចំការបោះឆ្នោតនៅរដ្ឋ Georgia លោក Gabriel Sterling ត្រូវបានគេដកស្រង់សំដីដែលបាននិយាយថា «វាជាបញ្ហាមួយដែលយើងកត់សំគាល់ថា មានមនុស្សដែលអវត្តមានក្នុងការបោះឆ្នោតដោយផ្ទាល់នៅតំបន់ Fyetter ច្រើនជាងចំនួនដែលបានរាយការណ៍ជាក់ស្តែង។ វាត្រូវបានគេរកឃើញនៅថ្ងៃនេះសម្រាប់ភាពប្រាកដ។ ដោយសារតែការធ្វើសវនកម្ម យើងបានរកឃើញដូចនេះ»។

យោងទៅតាមលោក Sterling បានឱ្យដឹងថា បញ្ហានេះបានកើតឡើងដោយសារតែបុគ្គលជាច្រើនមិនបានធ្វើតាមនីតិវិធីត្រឹមត្រូវ។ ក្រៅពីនេះ នៅក្នុងឧប្បត្តិហេតុមួយទៀត សន្លឹកឆ្នោតដែលមិនបានរាប់បញ្ចូលចំនួន ២៨៤សន្លឹកត្រូវបានគេរកឃើញនៅក្នុងតំបន់ Walton៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)