ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាអ្នកឈ្នះធំជាងគេនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយត្រូវបានចុះហត្ថលេខា

AKP ភ្នំពេញថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០​ – អ្នកវិភាគសេដ្ឋកិច្ចម្នាក់បានប្រាប់សារព័ត៌មាន Sputnik ថា ប្រទេសចិនកំពុងធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានភាពយឺតយ៉ាវពីអាមេរិកខាងជើង និងឆ្ពោះទៅកាន់ទ្វីបអាស៊ីវិញ ដូចដែលបានបង្ហាញដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលត្រូវបានចុះហត្ថលេខាជាមួយបណ្តាប្រទេសនៅអាស៊ីចំនួន ១៥ ដែលមានប្រជាជនចំនួន ២,៣ប៊ីលាននាក់។

ប្លុកពាណិជ្ជកម្មធំបំផុតនៅលើពិភពលោកដែលដឹកនាំដោយប្រទេសចិនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដែលស្មើនឹង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោក។ កិច្ចព្រមព្រៀង RCEP កំពុងត្រូវបានពិពណ៌នាថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក។

លោក Michael Robert បានធ្វើការជាអ្នកសេដ្ឋកិច្ចជាមួយក្រុមហ៊ុនស្រាវជ្រាវវិនិយោគនៅទីក្រុងឡុងដ៍អស់រយៈពេលជាង ៣០ឆ្នាំ បានពន្យល់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងថ្មីនេះ ក៏ដូចជាភាពស្រដៀងគ្នា និងភាពខុសគ្នារវាងវា និងកិច្ចព្រមព្រៀងដែលត្រូវបានជំរុញដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកដែលត្រូវវិនាសនោះ។

កិច្ចព្រមព្រៀង RCEP ទទួលយកកិច្ចព្រមព្រៀងដែលមានស្រាប់ភាគច្រើនដែលត្រូវបានចុះហត្ថលេខាដោយសមាជិកទាំង ១០ របស់អាស៊ាន គឺប៊្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបូរី ថៃ និងវៀតណាម ហើយរួមបញ្ចូលគ្នាជាសន្ធិសញ្ញាពហុភាគីតែមួយជាមួយអូស្រ្តាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ តាមរយៈការរួមបញ្ចូលគ្នានូវការរៀបចំដាច់ដោយឡែកពីគ្នាទៅជាកិច្ចព្រមព្រៀងតែមួយ កិច្ចព្រមព្រៀង RCEP នឹងនាំអាស៊ីឱ្យខិតកាន់តែជិតក្នុងការក្លាយជាតំបន់ពាណិជ្ជកម្មដែលមានទំនាក់ទំនងគ្នា ដូចជាសហភាពអឺរ៉ុប ឬអាមេរិកខាងជើង ដែលវាគ្របដណ្តប់ទៅលើប្រជាជនចំនួន ២,៣ប៊ីលាននាក់។

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP មានចំនួន ៣០ភាគរយនៃ GDP សកលលោក បើប្រៀបធៀបទៅនឹងកតិកាសញ្ញាពាណិជ្ជកម្មអាមេរិកខាងជើងដែលមានតែ ២៨ភាគរយ និងសហភាពអឺរ៉ុបដែលមាន ១៧ភាគរយ។ កិច្ចព្រមព្រៀង RCEP នឹងពង្រឹងការពឹងពាក់គ្នាទៅវិញទៅមកនៅអាស៊ីបូព៌ា ធ្វើការបង្កើនពាណិជ្ជកម្មក្នុងចំណោមសមាជិកដែលមានតម្លៃ ៤២៨ប៊ីលានដុល្លារអាម៉េរិក និងបង្កើន GDP ប្រចាំឆ្នាំចំនួន ២០០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០៣០ ។ ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះនឹងនាំមកនូវចំណងទាក់ទងក្នុងតំបន់ឱ្យកាន់តែខិតជិតទៅនឹងការរៀបចំស្ថាប័នដែលបានស្នើឡើងកាលពីទសវត្សឆ្នាំ ១៩៩០ និងជម្រុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)