លាហើយព្រឹត្តិការណ៍៣វិច្ឆកា៖ សម្តេចតេជោ ចេញលេងកីឡាវាយកូនគោលលើកដំបូង ក្រោយពីមមាញញឹកជួយប្រជាជន រងគ្រោះដោយទឹកជំនន់ និងការធ្វើចត្តាឡីស័ក

APP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០–

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញលេងកីឡាវាយកូនគោលលើកដំបូង ក្រោយពីមមាញញឹកជួយប្រជាជន រងគ្រោះដោយទឹកជំនន់ និងការធ្វើចត្តាឡីស័ករសស់សម្តេចក្នុងព្រឹត្តិការព៍ ៣វិច្ឆិកា។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសសប៊ុក សម្តេចតេជោ បានលើកឡើងថា »ដោយសារជាប់រវល់ ពិសេសការដោះស្រាយជួយប្រជាជនដែល រងគ្រោះដោយទឹកជំនន់បូកបន្ថែមដោយ
ការធ្វើចត្តាឡីសក័១៤ថ្ងៃ ខ្ញុំមិនបានវាយកូនគោលឬហាត់ប្រាណជាងមួយខែហើយ។

ថ្ងៃនេះចេញវាយកូនគោលលើកដំបូង ជាមួយសំម្ភារថ្មីពិនិត្យឃើញថាកម្លាំងវាយហាក់ខ្លាំងជាងមុនបន្ទាប់ពីសម្រាក
ក្នុងបន្ទប់១៤ថ្ងៃ។អ្វីដែលប្លែកគឺក្បាល ពោះដូចជាធំជាងមុន ដូចនេះខ្ញុំត្រូវដើរឱយបានពី៨ ទៅ១០គីឡូម៉ែត្រនាថ្ងៃនេះ។

សូមអភ័យទោសដែលខ្ញុំយកថ្ងៃធ្វើការមកវាយកូនគោលតែខ្ញុំបានពិនិត្យសម្រេច និងចុះហត្តលេខាលើឯកសារនាៗរួចហើយ និងពេលល្ងាចខ្ញុំបន្តការងារដដែល។

មូលហេតុដែលខ្ញុំធ្វើដូចនេះក៍ព្រោះតែ ចង់ដឹងអំពីសុខភាពក្រោយការធ្វើចត្តាឡីសក័១៤ថ្ងៃតើមានការប្រែប្រួលយ៉ាងណា?។ ម្យ៉ាងទៀតទីលានវាយកូនគោល នៅជាប់និងរបងផ្ទះមិនបានចេញទៅវាយនៅទីលានឆ្ងាយពីផ្ទះនោះទេ។ លាហើយព្រឹត្តិការណ៍៣វិច្ឆកា»៕ ដោយ៖ កន ចំណាន