ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនដែលស្ថិតក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ ត្រូវបានចាត់ជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០២០នេះ។
មានប្រសាសន៍ក្នុងពេលទទួលជួបលោក CHEN JIANGANG ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រាជធានីភ្នំពេញ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងរួមចំណែកក្នុងការបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន អោយ បាន១០ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ ព្រមទាំងចលនាពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសនានា ផ្សេង ទៀត អោយបានកាន់តែច្រើន។ ឯកឧត្តមគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺជាកូនបង្កើតរបស់ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលស្ថិតក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ របស់ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិន។
ឯកឧត្តមបន្តថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេសបំផុត ដែលនៅជិតកំពង់ផែទីក្រុងព្រះ សីហនុ និងជាក្បាលម៉ាស៊ីនសម្រាប់នាំចេញ-នាំចូលទំនិញ ដោយសារក្រុងព្រះសីហនុជាប៉ូលសេដ្ឋកិច្ចនិង ទេសចរណ៍សំខាន់បំផុតរបស់កម្ពុជាហើយក្រុមហ៊ុនចិនជាច្រើនបានមកវិនិយោគច្រើន ក្នុងក្រុងព្រះសីហនុ នេះ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គួរនាំចេញផលិតផលក្នុងសហគមន៍អាស៊ានដែលមានប្រជាជន ជាង៦០០លាននាក់ ហើយជាមូលដ្ឋានផលិតកម្មសហគមន៍អាស៊ាន។
លោក CHEN JIANGANG បានមានប្រសាសន៍ថា ក្នុងគោលបំណងដើម្បីឆក់យកឱកាសនៃការអភិវឌ្ឍយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាពន្លឿនការសម្រេចនូវការរំពឹងទុកដែលកសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ទៅឧទ្យានអន្ដរជាតិរបស់សម្ដេចតេជោ ហ៊ុន សែន។
ប្រធានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានបន្ថែមទៀតថា រោងចក្រថាមពលអគ្គិសនីធ្យូង ថ្មគ្រោងនឹងបញ្ចប់ការសាងសង់និង អញ្ជើញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីនេះផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រីករាយនឹងចូលរួមពិធីសម្ភោធរោងចក្រអគ្គិសនីធ្យូងថ្ម នៅតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដើម្បីកុំអោយរាំងស្ទះសំណើរការរោងចក្រ ដោយសារការដាច់អគ្គិសនីម្ដងៗ។
លោក CHEN JIANGANG បន្ថែមទៀតថា ដើម្បីបង្កើនការទាក់ទាញវិនិយោគអន្ដរជាតិ ប្រមូលធនធានអន្ដរជាតិ កសាងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុកំពុងរៀបចំឯកសារដើម្បីចុះបញ្ជីផ្សារភាគហ៊ុនកម្ពុជាដើម្បីទាក់ទាញការវិនិយោគអន្ដរជាតិជា ពិសេសនៅតំបន់អឺរ៉ុបនិងអាមេរិកនិងស្នើសុំ។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាំទ្រការចុះបញ្ជីក្នុងទីផ្សារភាគហ៊ុន កម្ពុជាទៅជាឧទ្យានអន្តរជាតិ ខិតខំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា និងបន្ទាប់មកនៅហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
បើតាម លោក CHEN JIANGANG នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលមានក្រុមហ៊ុនវិនិយោគ ទាំងអស់ចំនួន១៦៥ក្រុមហ៊ុនបានបង្កើតឱកាសការងារចំនួន៣០០០០កន្លែងរួចមកហើយ។ ក្នុងរយៈពេលពី ខែមករា ដល់ខែតុលា ក្នុងឆ្នាំ២០២០ ទំហំទឹកប្រាក់នៃការនាំចេញ និង នាំចូល របស់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានចំនួនសរុប១៣០០លានដុល្លារអាមេរិក បានកើនឡើងចំនួន ៣១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ លើសពីនេះក្រុមហ៊ុនបានកសាងអាគារស្នាក់នៅ សម្រាប់កម្មករចំនួន០៦ខ្នង សម្រាប់កម្មករ កម្មការិនីចំនួន៣.០០០នាក់៕