សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣វិច្ឆិកា

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈសារជាសម្លេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រកាសដល់អភិបាលរាជធានី-ខេត្តទាំងអស់ ពីការបិទបញ្ចប់ព្រឹត្តិការណ៍០៣ វិច្ឆិកា។

សម្តេចតេជោ ក៏បានតម្រូវឲ្យក្រសួងអប់រំ យុវជន និងកីឡា បើកសាលាឡើងវិញ នៅថ្ងៃទី២៣ ខែវិច្ឆិកាខាងមុខ ,បើកឲ្យដំណើរការពហុកីឡដ្ឋាជាតិអូឡាំពិក ព្រមទាំង ធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ០៣វិច្ឆិកាឡើងវិញ។

តែទោះបីជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ នៅតែជាអាទិភាព នៃការងាររបស់យើងទាំងអស់គ្នាដដែល៕ ដោយ៖ កន ចំណាន