ក្រុមការងារកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ “ ខ្សែក្រវាត់មួយនិងផ្លូវមួយ”ត្រូវបានបង្កើតនៅទីក្រុងលីនឆាំង ខេត្តយូណាន

សន្និសីទបង្កើតសម្ព័ន្ធកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ “ ខ្សែក្រវាត់និងផ្លូវ” និងជាសិក្ខាសាលា “ ការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រកបដោយចីរភាជាសកល” ត្រូវបានរៀបចំឡើងនៅទីក្រុងលីនឆាំង ខេត្តយូណាន នាថ្ងៃទី ១៧ ខែវិច្ឆិកានេះ  ។ សម្ព័ន្ធនេះត្រូវបានផ្តួចផ្តើមរួមគ្នាបង្កើតឡើងដោយស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ និងអង្គការរដ្ឋាភិបាលចំនួន១៤ ដែលមកពីប្រទេសនិងតំបន់ដូចជាប្រទេសចិន ប៉ូឡូញ  ហុងគ្រី …ជាដើម។

ការបង្កើតសម្ព័ន្ធកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍“ខ្សែក្រវាត់និងផ្លូវ” ផ្តោតសំខាន់ទៅលើការអនុវត្តការស្រាវជ្រាវដោយសហប្រតិបតិ្តការណ៍អន្តរជាតិ និងកាស្រាវជ្រាវបច្ចេកវិទ្យាស្តីពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍នៅតំបន់“ខ្សែក្រវាត់និងផ្លូវ”  ញ៉ាំងឱ្យប្រទេសចិននិងប្រទេសតាមបណ្តោយ“ខ្សែក្រវាត់និងផ្លូវ”ចែករំលែកគ្នានូវបទពិសោធន៍និងគំរូអំពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍រៀបចំការផ្លាស់ប្តូរនិងបណ្តុះបណ្តាលអំពីការកាត់បន្ថយភាពក្រីក្រតាមបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា  ការស្វែងរកការកសាងតំបន់បង្ហាញពីការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ឆ្លងព្រំដែន”ចិន-អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍” កសាងមូលដ្ឋាននៃសម្ព័ន្ធកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ជាតិ“ចិន-អាស៊ីកណ្តាលនិងអាស៊ីខាងលិច”  និងបង្កើតគំរូថ្មីនៃសហប្រតិបត្តិការអន្តរជាតិលើការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍។

សូមបញ្ជាក់ថា  លេខាធិការដ្ឋាននៃសម្ព័ន្ធកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍នឹងចាត់តាំងនៅទីក្រុងលីនឆាំង  ហើយបង្កើតមូលដ្ឋានគំរូច្នៃប្រឌិតថ្មីប្រកបដោយនិរន្តរភាព៕

អ្នកសារព័ត៌មាន៖ Li Chunlin Wu Peizhao

ការបកប្រែដោយ លីហ្សា