ឯកឧត្តម ប្រាក់ សុខុន បានប្រកាសលទ្ធផលនៃការធ្វើតេស្ត លើកទី៤ បានបង្ហាញថា អវិជ្ជមានកូវីដ១៩

ឯកឧត្តម ប្រាក់ សុខុន៖ សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់ លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារខ្ញុំ និងខ្ញុំ រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
ខ្ញុំសូមជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ៕
Image may contain: 1 person, standing, suit and flower
0
People Reached
0
Engagements
Boost Post
Like

Comment
Share