លោកបៃដេនថ្លែងថាមនុស្សកាន់តែច្រើនអាចនឹងត្រូវស្លាប់បើលោកត្រាំរារាំងកិច្ចសហប្រតិបត្តិការលើផែនការការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៧.១១.២០)

អាមេរិក៖ ប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីលោក ចូបៃដេនបានថ្លែងកាលពីថ្ងៃច័ន្ទ ទី១៦ ខែវិច្ឆិកាថាមនុស្សជាច្រើនទៀតអាចនឹងស្លាប់ប្រសិនបើលោកដូណាល់ត្រាំនៅតែបន្តរារាំងកិច្ចប្រឹងប្រែងក្នុងការរៀបចំផែនការសម្រាប់ការផ្លាស់ប្តូរអំណាចរបស់អាមេរិកខណៈដែលជំងឺរាតត្បាតរាលដាលកាន់តែអាក្រក់ទៅ ៗ ។

លោកបៃដេន ក៏បាននិយាយផងដែរថាមេដឹកនាំផ្នែកធុរកិច្ចនិងកម្លាំងពលកម្មបានបង្ហាញពីឆន្ទៈក្នុងការសហការដើម្បីដោះស្រាយវិបត្តសេដ្ឋកិច្ចអាមេរិកដែលកំពុងកើតមានឡើង។

ប្រធានាធិបតីលោកចូបៃដេនបានសង្កត់ធ្ងន់ថាវីរុសកូវីដ១៩ ត្រូវតែគ្រប់គ្រងឲ្យបាន    ​ហើយប្រធានាធិបតីទើបតែជាប់ឆ្នោតថ្មីក៏បាន​ជំរុញឱ្យសភាអនុម័តច្បាប់ផ្តល់ជំនួយសង្គ្រោះជាបន្ទាន់។