អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោក កើនដល់ ៥៥.៣លាននាក់, ពោលគឺត្រឹម២៤ម៉ោង ពិភពលោករកឃើញអ្នកឆ្លងជាង៤៧ម៉ឺននាក់

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៥,៣១០,៦៣៣ករណី ហើយក្នុងនោះមនុស្សសរុប ១,៣៣១,៤៩១នាក់ស្លាប់ និងជាង ៣៨.៤លាននាក់ បានជាសះស្បើយឡើងវិញ។

ពោលគឺត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៤៧៨,៨៩៥ករណី និងមានមនុស្សជាង ៧ពាន់នាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមករណីឆ្លងទាំងជាង ៥៥លាននាក់ខាងលើ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាង ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានអ្នកឆ្លងសរុប ១១,៥២៤,៦៩៧នាក់ និងជាង ២៥ម៉ឺននាក់ស្លាប់។ ចំណែកឯមួយថ្ងៃដោយគិតចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៧នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៤៨,៧៨៩នាក់ និងអ្នកជំងឺចំនួនជិត៧០០នាក់ បានស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ Micheal